THE 18 WONDERS

A MIND-SET MOVEMENT  FOR A WELL DEFINED GOAL

By Chakra18

         អ្វីជាសីលធម៌ៈ

          សភាវៈក្នុងធម្មជាតិទាំងឡាយណា ដែលទ្រទ្រង់ប្រកាន់ខ្ជាប់ នូវកម្រិត លក្ខ័ណៈល្អ ឬគុណធម័នៃការគោរព ស្រឡាញ់ អាណិត មិនមានការបំពាន រំលោភ រំខាន ជិះជាន់ បៀតបៀន ឈ្លានពាន គឺជាខ្លឹមសារនៃសីលធម៌ ។

ក្នុងន័យនេះ បណ្ដារាល់សកម្មភាព ផ្លូវកាយ ផ្លូវវាចា និងសកម្មភាពផ្លូវ ចិត្ដ ទាំងឡាយណាដែលប្រកបដោយសីលធម៌ ឬប្រកបដោយគុណធម៌នៃការ គោរព អាណិតស្រឡាញ់ មិនមានការបំពាន រំលោភ រំខាន ជិះជាន់ បៀតបៀន ឈ្លានពាន គឺជាសកម្មភាពសីលធម៌ ឬក៏ហៅថា អំពើឬទង្វើសីលធម៌

ចំណែកភាវៈផ្ទុយនិងសីលធម៌គឺ អសីលធម៌ ឬ គ្មានឬអត់សីល ឬសភាវៈ

អាក្រក់នៃការស្អប់និងបៀតបៀនក្នុងគ្រប់ៗសកម្មភាព

សកម្មភាព គឺគ្រប់សកម្មនិងប្រតិកម្ម ឬទង្វើផ្ដើមនិងទង្វើតបត រវាងមនុស្ស ម្នាក់ ចំពោះមនុស្សដ៏ទៃម្នាក់ទៀត ក៏ដូចចំពោះសង្គម មនុស្ស និងរាល់បណ្ដាជីវិត ផ្សេងៗនានាក្នុងលោក

ដើមចម្បងនៃការទទួលដឹងស្គាល់ និងប្រព្រឹត្ដអនុវត្ដនូវខ្លឹមសារដ៏

វិសេសវិសាលរបស់សីលធម៌នេះ ជាចាំបាច់ ត្រូវមានការចេះបាំស្គាល់

យល់យ៉ាងប្រាកដច្បាស់ តើអ្វីជាធាតុល្អ អ្វីជាអំពើល្អ និងអ្វីជាធាតុ

អាក្រក់ អ្វីជាអំពើអាក្រក់ ដែលជាឬសគល់នៃសីលធម៌ជាមុនសិន រួចជាបន្ទាប់ទើបអាចឈានដល់មែកធាងសាខាកំពូលគំពស់ អត្ថន័យ

ខ្លឹមសាររបស់សីលធម៌ជាបន្ដថែមទៀត

- ល្អឬគុណធម៌ៈ GOODNESS ភាវ:ក្នុងធម្មជាតិទាំងឡាយណាដែលបណ្ដាល នាំមកនូវភាព

ទាក់ទាញអារម្មណ៍ សុខសាន្ដស្រួលកាយ សប្បាយរីករាយ គាប់ចិត្ដពេញចិត្ដ

អំពើល្អ : ពាក្យថាអំពើល្អនេះ សំដៅយកសកម្មភាពឬកាយ

វិការឬទង្វើ កើតមានឡើងដោយ ផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ដដែលរួម

ផ្សំជាមួយធាតុល្អឬគុណធម៌

អំពើល្អ នាំមកនូវភាពរីករាយគ្មានវិបត្ដ ឬភាពសុខកាយ

សប្បាយចិត្ដ ទាំងអ្នកធ្វើទាំងអ្នកទទួល

អំពើល្អជាទីចង់បាន ឬជាចំណង់បំណងទទួលនៃគ្រប់ជីវិត


ភាវៈផ្ទុយគឺអាក្រក់ឬបាបធម៌ឬទោសធម៌ឬអគុណធម៌

- អាក្រក់ឬបាបធម៌ : BADNESS

ភាវ:ក្នុងធម្មជាតិទាំងឡាយ ដែលបណ្ដាលនាំមកនូវទុក្ខវិបត្ដិ

ឬភាពមិនសុខកាយ មិនសប្បាយចិត្ដ

អំពើអាក្រក់ : ពាក្យថាអំពើអាក្រក់នេះ សំដៅយកសកម្ម

ភាពឬកាយវិការឬទង្វើ កើតមានឡើងដោយផ្លូវកាយ ផ្លូវវាចានិងផ្លូវ

ចិត្ដដែលអាចបណ្ដាល នាំមកនូវទុក្ខវិបត្ដឬភាពមិនសុខកាយ

មិនសប្បាយចិត្ដ អំពើអាក្រក់ជាចំណង់បំណងចៀសវាងនៃគ្រប់ជីវិត។

កដល់ដំណាក់កាលនេះ យើងបានស្គាល់យល់ច្បាស់ប្រាកដ

រួចមកហើយ នូវអ្វីជាធាតុល្អ អ្វីជាធាតុអាក្រក់ អ្វីជាអំពើល្អនិងអ្វីជា

អំពើអាក្រក់ អាស្រ័យដោយចិត្ដជាសភាវ : មិននឹងន មិនទៀង

ទាត់ ជាសភាវ: ផ្លាស់ផ្ដូរលោតចុះលោតឡើង ប្រដូចនិងសត្វស្វាដែល

មិនចេះស្ថិតនឹងនៅស្ងៀមមួយកន្លែង ឬដូចខ្យល់ដែលរមែងតែងតែផាត់

ផាយ បក់បោកវិលវល់ទៅមកចុះឡើង ហើយគឺចិត្ដនេះអែងជាប្រ

ភពទីបញ្ជារការជាន់ខ្ពស់នៃគ្រប់ៗទង្វើសកម្មភាពទាំងឡាយ

ដូច្នេះ បើចិត្ដមិនថិតថេរពិតប្រាកដលើមូលដ្ឋានល្អ មិនថិតថេរ

ក្នុងលំនឹងគុណធម៌ នោះទង្វើឬសកម្មភាពផ្សេងៗទាំងឡាយ ក៏នឹង

មានការផ្លាស់ផ្ដូរ ងាករេ លោតផ្លោះ ទៅតាមនោះដែរ

ដើម្បីលួងលោមនិងបង្ខំគម្រាមចិត្ដឲ្យនៅនឹង មនុស្សចាំបាច់ត្រូវ

ស្គាល់យល់ព្រមទាំងប្រកាន់ឲ្យបានយ៉ាងខ្ជាប់ខ្ជួនគ្រប់កាលៈទេសៈ គ្រប់សម្ពាធស្ថានភាពជីវិត នូវគោលខ្លឹមសារេបស់លោកបាលធម៌ ។

លោកបាលធម៌ LOKABALAK-THOR

លោកបាលធម៌ៈ លោកបាលធម៌ប្រែថាធម៌ឬភាវៈសម្រាប់ថែរក្សា

ពិភពលោក ក៏ដូចរក្សាគ្រប់ជីវិតមនុស្ស គ្រប់ជីវិតសត្វ និងគ្រប់ៗ រាល់ៗជីវិតធម្មជាតិនានា ឲ្យស្ថិតនឹងធឹងមាំមួនលើដំណើរល្អ

លោកបាលធម៌ ជាទ្រឹស្ដីមួយក្នុងពុទ្ធទស្សន:ដែលកំណត់ទុក

ជាច្បាប់សម្រាប់ទូន្មានប្រៀនប្រដៅមនុស្សឲ្យប្រកបដោយអំពើល្អ គឺឲ្យមនុស្សក្នុងសង្គម មានសីលធម៌ មានសុជីវធម៌ មានសមា

អធិបតេយ្យ មានរបៀបរៀបរយល្អមិនឲ្យធ្លាក់ទៅអនាធិបតេយ្យ។

ដើមចម្បងនៃការទទួលដឹងស្គាល់ និងប្រព្រឹត្ដអនុវត្ដនូវខ្លឹមសារដ៏

វិសេសវិសាលរបស់លោកបាលធម៌នេះ ជាចាំបាច់ ត្រូវចេះបាំស្គាល់

យល់បានប្រាកដច្បាស់ តើអ្វីជាធាតុល្អ អ្វីជាអំពើល្អ និងអ្វីជាធាតុ

អាក្រក់ អ្វីជាអំពើអាក្រក់ ជាមុនសិនរួចជាបន្ទាប់ទើបអាចឈានដល់

កំពូលគំពស់មែកធាងរបស់លោកបាលធម៌ ដែលបែងបែកចែក

ជាពីរផ្នែកគឺ ហិរិ និង ឧិត្ដប្ប: ។ ... ToBeContinued ...!!




 

           *

 

Lead-in text goes here

Chakra chakra   You can share information about an event, interest, or hobby with others by writing an article about it. Click on the edit button below to replace this text with text of your own.

You can choose to include a byline or a photo with your article. If you don't wish to use either, you can simply click edit, and delete the parts you don't want, or choose "Don't show a photo".

Sub-heading

You can include as many entries on a page as you wish, and they can be as long or as short as you would like. Your entries can contain tables, lists, or links to other pages or photos.

List of items

  • Item 1
  • Item 2
  • Item 3

You can include as many entries on a page as you wish, and they can be as long or as short as you would like. Your entries can contain tables, lists, or links to other pages or photos.